សូមស្វាគមន៏ការចូលមកទស្សនាគេហទំព័ររបស់យើងខ្ញុំ

Blogroll


Thursday, October 31, 2013

ពិធីសម្ភោធន៍ មណ្ឌលយុវជន និងអាងទឹក របស់សាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប

សាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប បានរៀបចំពិធីសម្ភោធន៏មណ្ឌល យុវជននិងអាងហែលទឹក បើកអោយប្រើប្រាស់ជាផ្លូវការក្រោមអធិបតីយភាពលោក ថ្មីតអីស្ល៊ែរ អូលីវីយេ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០១៣។ សាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែបមានសេចក្ដីរីករាយសោមន្យជាខ្លាំងដែលបានរៀបចំពិធីសម្ភោធន៏ មណ្ឌលយុវជន និងអាងហែលទឹក ដែលមានការចូលរួម ពីសំនាក់លោកឪពុក ថ្មីតអីស្ល៊ែរ អូលីវីយេ លោកឪពុក ចន វីស័រ លោកឪពុក សំណាង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអ្នកស្ម័គ្រចិត្តមួយចំនួនទៀត។ ហើយលោកឪពុក ថ្មីតអីស្ល៊ែរ អូលីវីយេ បានសួរសុខទុក្ខដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប ព្រះសីហនុ ព្រមទាំងមានកាដូរមួយចំនួនជូនទៅដល់លោកគ្រូអ្នកគ្រូ និងសិស្សផងដែរ។ ជាបន្ដទៅទៀតសាលាមានការប្រកួតកីឡាបាល់ទាត់រវាងសិស្សច្បងនិងសិស្សប្អូន ព្រមទាំងមានការសំដែងក្បាច់រាំជាច្រើនគួរអោយចាប់អារម្មណ៍។ សាលាបច្ចេកទេស ដុន បូស្កូគឺជាសាលាអង្គការក្រៅរដ្ឋាភិបាលមួយដែលជួយដល់យុវជនក្រីក្រដែលពុំមាន លិទ្ធភាពបន្តការសិក្សានៅសកលវិទ្យាល័យឬមហាវិទ្យាល័យផ្សេងៗ ហើយសាលា បច្ចេកទេស ដុន បូស្កូគឺជាសាលាដែលល្អ។កុំ។







0 comments:

Post a Comment