សូមស្វាគមន៏ការចូលមកទស្សនាគេហទំព័ររបស់យើងខ្ញុំ

Blogroll


Thursday, October 31, 2013

រថយន្ដដឹកស៊ីម៉ង់ត៍ បុកម៉ូតូវ៉េវ បណ្ដាល ស្លាប់ម្នាក់លើ ផ្លូវជាតិលេខ៤

កំពង់ស្ពឺ ៖ អ្នកបើកម៉ូតូម្នាក់ បានស្លាប់ ភ្លាមៗនៅកន្លែង កើតហេតុ កាលពីវេលា ម៉ោង២និង១០នាទី រសៀលថ្ងៃទី៣១ ខែតុលា  ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៤២-៤៣ ក្នុងភូមិរលាំងសង្កែ សង្កាត់សុពណ៌ទេព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ក្រោយពីរថយន្ដ ដឹកស៊ីម៉ង់ត៍ មួយគ្រឿង បុកពេញមួយទំហឹង ពេលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ភ្លាមៗ នោះ ឈ្មោះទូច បាន អាយុ៣៥ឆ្នាំ ជិះម៉ូតូ ម៉ាកវ៉េវអេស ពណ៌ក្រហម គ្មានស្លាក លេខ ត្រូវបានរថយន្ដដឹកស៊ីម៉ង់ត៍ ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 3A-1505 បុកចំពីមុខ រួចហើយកិនជនរងគ្រោះ។ ដោយឡែកអ្នក បើករថយន្ដបង្ក មិនត្រូវបាន គេស្គាល់អត្ដ សញ្ញាណនោះឡើយ ព្រោះក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នទាំងម៉ូតូនិងរថយន្ដ ត្រូវបាននគរ បាលចរាចរណ៍យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើង ខេត្ដ ដើម្បីរង់ចាំភាគីទាំងពីរចូលខ្លួនទៅដោះស្រាយ ៕


0 comments:

Post a Comment