សូមស្វាគមន៏ការចូលមកទស្សនាគេហទំព័ររបស់យើងខ្ញុំ

Blogroll


Thursday, August 1, 2013

នន់​ ជំនិត​ ស្ទាក់​ស្ទើរ​ក្នុង​ការ​ផ្ដួល​ ចៅ ​ផល​ឌឿ​ លើក​ទី២​


រាជ​ធានី​ភ្នំ​ពេញ ៖​ ថ្វី​ដ្បិត​តែ​ធ្លាប់​ផ្ដួល​កីឡា​ករ​ ចៅ​ ផល​ឌឿ ​ឱ្យ​អាម៉ាស់​ម្ដង​កាល​ពី​ថ្ងៃទី​០៣ ​ខែ​មីនា ​កន្លង​ទៅ ​ប៉ុន្តែ ​កីឡា​ករ ​នន់​ ជំនិត​ ហាក់​មិន​មាន​ជំនឿ​ចិត្ត​ទាំង​ស្រុង​ប៉ុន្មាន​ឡើយ ​នៅ​ពេល​សួរ​ថា ​ការ​ប្រកួត​លើក​ទី២ ​រវាង​ពួក​គេ ​ដែល​នឹង​ប្រព្រឹត្តិឡើង​នៅ​ថ្ងៃ​អាទិត្យ ​ទី០៤ ​សីហា ​ខាង​មុខ ​។ នៅ​ពេល​សួរ​ថា ​តើ​ នន់​ ជំនិត​ អាច​ផ្ដួល ​ចៅ ​ផល​ឌឿ ​ម្ដង​ទៀត​បាន​ឬ​មិន​បាន?​ នន់​ ជំនិត​ អះ​អាង​ថា ​ការ​ប៉ះ​គ្នា​លើក​នេះ ទំ​នង​ត្រូវ​ស្ទុះ​ស្ទារ​បន្តិច​ហើយ ​ដោយ​មិន​អាច​គ្រាន់​តែ​សម្ដែង​ការ​តាំង​ចិត្ត​ ហើយ​លេច​ចេញ​លទ្ធ​ផល​កើត​ឡើង​ បន្ទាប់​ពី​បាន​ប៉ះ​គ្នា​ជា​មួយ ចៅ ​ផល​ឌឿ កា​ល​ពី​លើក​ទី១​ ហើយ​ពិបាក​ស៊ី​ក្នុង​គ្រា​នោះ ​។
ជើង​ខ្លាំង​ប្រចាំ​ក្លិប​កំចាត់​មីន នន់ ​ជំនិត ​បាន​បញ្ជាក់​ប្រាប់​ថា ​ខ្លួន​មិន​បាន​ប្រឹង​ប្រែង​ហ្វឹក​ហាត់​លើស​ពី​ការ​ឡើង​រេញ​កាល​ពី​លើក​មុនៗ​ ប៉ុន្មាន​ទេ ស​ម្រាប់​ជំនួប​ជា​មួយ ​ចៅ ​ផល​ឌឿ ​មក​ពី​ក្លិប​សំរោង​កោង​ខេត្ត​បាត់​ដំបង​ នៅ​បឹង​ស្នោរ​ ខាង​មុខ​នេះ ​ខណៈ​ដែល​ការ​ប្រកួត​នោះ ​មិន​មែន​ជា​ការ​ប្រកួត​អន្តរ​ជាតិ ​ដែល​តម្រូវ​ឲ្យ​គេ​ផ្ដោត​ការប្រឹង​ប្រែង​ខុស​ប្លែក​ផង​ ទើប​រឹត​តែ​ធ្វើ​ឲ្យ​គេមិ​នត្រៀម​ខ្លួន​លើស​គ្រា​មុនៗ ​។ ភាព​ស្ទាក់​ស្ទើរ​នេះ ​ត្រូវ​គេ​ឃើញ​កើត​ឡើង​បន្ទាប់​ពីឮ ​ចៅ ​ផល​ឌឿ អះ​អាង​យ៉ាង​មុត​មាំថា​ ​នឹង​សង​សឹក​ឲ្យ​ខាន​តែ​បាន​ក្នុង​ជំនួប​លើកទី​២ ​។
ចៅ​ ផល​ឌឿ បា​ន​និយាយ​ថា ​គេ​មិន​ដែល​ស្ងប់​ចិត្ត​នោះ​ទេ ​នៅ​ពេល​រំលឹក​ដល់​ការ​ប្រកួត​ដែល​លោក​បាន​ប៉ះ​គ្នា​ជា​មួយ ​នន់ ​ជំនិត​ ហើយ​ទទួល​បាន​លទ្ធ​ផល​ចាញ់​យ៉ាង​អាម៉ាស់​កាល​ពី​លើក​ទី១​ ។ ផល​ឌឿ បា​ន​ប្រាប់​ថា ​តាំង​ពីមុន​ផ្គូ​ផ្គង​លើក​ទី២​នេះ ​គេ​នឹង​ពុះពា​រឲ្យ​ខាន​តែ​បាន​ ដើម្បី​កែ​ប្រែ​លទ្ធ​ផល​ដែល​ធ្លាប់​រង​ការ​អាម៉ាស់​ក្រោម​ដៃ​ នន់ ​ជំនិត​ បើ​ទោះជា​ ជំ​និត​ ជា​ជើង​ចាស់ ​ហើយ​មាន​សមត្ថ​ភាព​ខ្ពស់​ជាង​ក៏​ដោយ ​។ 
នន់​ ជំនិត​ អន់​កម្លាំង​ស៊ុហ្វ​ ប៉ុន្តែ​ បើ​និយាយ​ពី​កណ្ដាប់​ដៃ ​ទាត់ ​និង​ជង្គង់ ​គឺ​គេ​នៅ​ខ្លាំង​ ហើយ​ភាគ​ច្រើន​បើ​គេ​វា​ត់ដៃ ឬ​បោះ​ជើង​ទៅហើ​យ ​​គឺប្រាកដ​ណាស់​ថា ​នឹង​មាន​អ្នក​គេចមិន​​​រួច ។ វិធី​តែ​មួយ​គត់​ដែល ​ចៅ ​ផល​ឌឿ ​អាច​សង​សឹកបា​ន​ គឺ​លុះ​ត្រា​តែ​គេ​ប្រឹង​ទប់ ​នន់ ​ជំនិត ​ឲ្យ​ដល់​ទឹកទី​៣ ​ហើយ​ចាំ​វាយ​សម្រុក​នៅ​ពេល ​នន់​ ជំនិត​ ចុះ​ខ្សោយ​ថាម​ពល ​។ ចៅ ​ផល​ឌឿ ត្រូវ​ព្យា​យាម​ទប់​កណ្ដាប់​ដៃ​របស់ ​នន់ ​ជំនិត​ ឲ្យ​បាន​ដាច់​ខាត​ ព្រោះ​តាម​បទ​ពិសោធន៍​ប្រកួត ​នន់ ​ជំនិត ​មាន​សមត្ថ​ភាព​ប្រើ​កណ្ដាប់​ដៃ​បាន​រហ័ស​ណាស់ ​ដែល​គ្រប់​ការ​វាយ​ចេញ​ គឺ​ដៃ​គូទា​ល់តែ​ដឹង​ខ្យល់​ទើប​គេច​ផុត​ ។
យ៉ាង​ណាមិ​ញ កី​ឡា​ករ ​ចៅ ​ផល​ឌឿ ក៏​មាន​ផ្លែ​ដៃ​ល្អ ​និង​ផ្លែ​ជើង​ច្បាស់​ ជា​ចំណុច​ដែល​អាច​ទប់នឹង​ នន់​ ជំនិត​ ផង​ដែរ​ ដ្បិត​តែ ​ចៅ ​ផល​ឌឿ ​មាន​ទម្លាប់​ប្រើ​កម្លាំង​បាយ​ដោយ​គំហ៊ុក​ជាង​ការ​វាយ​ចេញ​ដោយ​បច្ចេក​ទេស ​ប៉ុន្តែ​ នន់ ​ជំនិត ​ក៏​ទំនង​ជា​យ៉ាប់​ដូច​គ្នា ​បើ ​ចៅ ​ផល​ឌឿ ​វាយ​ចេញ​ដោយ​កម្លាំង​បាយ​ដោយ​មិន​ខ្លាច​ញញើត ។ ​
ទំនង​ជា​ហេតុ​ផល​ទាំង​ប៉ុន្មាន​នេះ ​ទើប​បង្ខំ​ឲ្យ​ នន់ ​ជំនិត ​ខ្វះ​ជំនឿ​ចិត្ត​ចំពោះ​ការ​បំបាក់ ​ចៅ ​ផលឌឿ ​លើកទី​២ ​ប៉ុន្តែ​ ក្រុម​អ្នក​តាម​ដាន​ក៏​មិន​ហ៊ាន​សន្និ​ដ្ឋាន​ថា ​ចៅ ​ផល​ឌឿ អា​ច​ឈ្នះ ​នន់​ ជំនិត​ ក្នុង​ជំនួប​នោះ​ដែរ ​បើ​ទោះ​ជា​គេបា​នតាំ​ង​ចិត្ត​ជា​ស្រេច​ថា ​ត្រូវ​តែ​ធ្វើ​ឲ្យ​ នន់​ ជំនិត​ បាក់​មុខ ​។ ក្រុម​អ្នក​ឃ្លាំ​មើល ​បាន​ត្រឹម​តែ​រំពឹងថា​ ​គូ​ប្រកួត​ទាំង​ពីរ​នឹង​វាយ​គ្នា​ដោយ​អស់​សមត្ថ​ភាព​ក្នុង​ករណី ដែ​ល​គ្មាន​ភាគី​ណា​មួយ​ធ្វើ​ចាញ់​ ដើម្បី​ប្រាក់​តែ​ប៉ុណ្ណោះ ​។
លើ​រេញ​នោះដែ​រ ​កីឡា​ករ ​ចាន់​ សុខ​ហួន ​អ្នក​ប្រដាល់​ក្លិប​និរោធ​មាន​ជ័យ ​នឹង​ឡើង​សង​សឹក​ជា​មួយកី​ឡាក​រ ​សឹង្ហ​ សាវ៉ន ​អ្នក​ប្រដាល់​ក្លិប​សឹង្ហៈ​កីឡា​ កីឡា​ករ ​ម៉ន ​វិចិត្រ​ មក​ពី​ក្លិប​ព្រែក​ឯង​កីឡា ត្រូវ​ប្រកួត​ជា​មួយ ​សោម ​តឿទី ​មក​ពី​ក្លិប​ខ្លា​រខិន​មាន​រិទ្ធ​ និង​កីឡា​ករ​ ឯម​ សុខ​បាន​ ជើង​ថ្មី​មក​ពី​ក្លិប​ឫទ្ធី​ពោធិ៍​សែន​ជ័យ ​ត្រូវ​ប្រកួត​ជា​មួយ​កីឡា​ករ ​ផាន់ ​សារ៉ែម ​មក​ពីក្លិប​គុជ​សា​កីឡា ​៕ប្រភពមកពី

0 comments:

Post a Comment