កំពង់ស្ពឺ ៖ អ្នកបើកម៉ូតូម្នាក់ បានស្លាប់ ភ្លាមៗនៅកន្លែង កើតហេតុ
កាលពីវេលា ម៉ោង២និង១០នាទី រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់
ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៤២-៤៣ ក្នុងភូមិរលាំងសង្កែ
សង្កាត់សុពណ៌ទេព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ក្រោយពីរថយន្ដ ដឹកស៊ីម៉ង់ត៍
មួយគ្រឿង បុកពេញមួយទំហឹង ពេលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ភ្លាមៗ
នោះ ឈ្មោះទូច បាន អាយុ៣៥ឆ្នាំ ជិះម៉ូតូ ម៉ាកវ៉េវអេស ពណ៌ក្រហម គ្មានស្លាក
លេខ ត្រូវបានរថយន្ដដឹកស៊ីម៉ង់ត៍ ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 3A-1505
បុកចំពីមុខ រួចហើយកិនជនរងគ្រោះ។ ដោយឡែកអ្នក បើករថយន្ដបង្ក មិនត្រូវបាន
គេស្គាល់អត្ដ សញ្ញាណនោះឡើយ ព្រោះក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នទាំងម៉ូតូនិងរថយន្ដ ត្រូវបាននគរ បាលចរាចរណ៍យកទៅរក្សាទុក
នៅការិយាល័យចរាចរណ៍ជើង ខេត្ដ ដើម្បីរង់ចាំភាគីទាំងពីរចូលខ្លួនទៅដោះស្រាយ ៕

0 comments:
Post a Comment